កម្មវិធី
រៀបចំសង្គមឌីជីថលកម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិការអភិបាលកិច្ច
ចក្ខុវិស័យ និងគុណតម្លៃ
វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា (CamIGF) ប្រមើលមើលអនាគតមួយដែលសិទ្ធិអំណាចឌីជីថល នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការ ជំរុញការអភិវឌ្ឍជាតិនៅកម្ពុជា។ ក្រោមប្រធានបទ "ការកសាងសង្គមឌីជីថលកម្ពុជា" CamIGF បង្រួបបង្រួមរដ្ឋាភិបាល ឧស្សាហកម្ម បណ្ឌិត្យសភា និងសង្គមស៊ីវិល ដើម្បីរៀបចំគោលនយោបាយឌីជីថលប្រកបដោយបរិយាបន្ន ដែលលើកកម្ពស់លទ្ធភាពទទួលបាន ការជឿទុកចិត្ត និងចីរភាព ស្របពេលដែលគោរពដល់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ជាតិក្នុងយុគសម័យឌីជីថល។
ចក្ខុវិស័យ
តម្លៃស្នូល
ការភ្ជាប់ប្រពៃណីនឹងនវានុវត្តន៍
បង្រួបបង្រួមនូវបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ជាមួយនឹងការអនុវត្តអភិបាលកិច្ចឌីជីថលចុងក្រោយ
គោលដៅយុទ្ធសាស្ត្រ
សសរស្តម្ភចំនួនបួនដែលជំរុញបរិវត្តកម្មឌីជីថលកម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិការអភិបាលកិច្ច
បរិយាបន្ន
ធានាឱ្យមានការចូលរួមស្មើៗគ្នាពីភាគីពាក់ព័ន្ធទាំងអស់ - រដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល សហគមន៍បច្ចេកវិទ្យា និងបណ្ឌិតសភាក្នុងការសម្រេចចិត្តនៃអភិបាលកិច្ចឌីជីថល
- ការចូលរួមពហុភាគី
- កម្មវិធីចូលរួមរបស់យុវជន
- បរិយាបន្ននៃសហគមន៍ជនបទ
កិច្ចសន្ទនា
សម្របសម្រួលកិច្ចសន្ទនាប្រកបដោយការបើកចំហ និងមានភាពស្ថាបនាទៅលើបញ្ហាអភិបាលកិច្ចអ៊ីនធឺណិត ដែលប៉ះពាល់ដល់ទិដ្ឋភាពឌីជីថលកម្ពុជា និងការអភិវឌ្ឍនាពេលអនាគតត
- វេទិកាពិភាក្សាគោលនយោបាយ
- សិក្ខាសាលាឆ្លងវិស័យ
- កិច្ចសហប្រតិបត្តិការអន្តរជាតិ
ការកសាងសមត្ថភាព
អភិវឌ្ឍជំនាញ និងចំណេះដឹងនៅកម្រិតថ្នាក់ជាតិសម្រាប់អភិបាលកិច្ចអ៊ីនធឺណិត សន្តិសុខសាយប័រ សិទ្ធិឌីជីថល និងបច្ចេកវិទ្យាថ្មីៗ
- កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស
- ការអភិវឌ្ឍភាពជាអ្នកដឹកនាំ
- ភាពជាដៃគូសិក្សា
ការគាំទ្រគោលនយោបាយ
ផ្តល់អនុសាសន៍ និងបទពិសោធន៍ផ្អែកលើភស្តុតាង ដើម្បីគាំទ្រដល់ការអភិវឌ្ឍគោលនយោបាយ និងបទប្បញ្ញត្តិឌីជីថលប្រកបដោយប្រសិទ្ធភាព
- គំនិតផ្តួចផ្តើមស្រាវជ្រាវគោលនយោបាយ
- ការគាំទ្រក្របខណ្ឌបទប្បញ្ញត្តិ
- ឧត្តមានុវត្តន៍អន្តរជាត
លទ្ធផលរំពឹងទុក
សកម្មភាពនៃកម្មវិធី
ទម្រង់នៃកម្មវិធីមានភាពចម្រុះ ដើម្បីផ្សារភ្ជាប់អ្នកចូលរួមទាំងអស់ និងបង្កើនលទ្ធផលនៃការរៀនសូត្រ
សុន្ទរកថាគន្លឹះ
បទបង្ហាញកម្រិតខ្ពស់ពីថ្នាក់ដឹកនាំរដ្ឋាភិបាល និងអ្នកជំនាញអន្តរជាតិ
កិច្ចពិភាក្សាកម្រិតខ្ពស់
ការជជែកដេញដោលជាច្រើនពីពហុភាគីទៅលើប្រធានបទសំខាន់ៗនៃអភិបាលកិច្ចអ៊ីនធឺណិត
សិក្ខាសាលា
វគ្គបណ្តុះបណ្តាលទៅលើប្រធានបទបច្ចេកទេស និងគោលនយោបាយ
ការបង្ហាញនវានុវត្តន៍
ការបង្ហាញអំពីបច្ចេកវិទ្យា និងដំណោះស្រាយឌីជីថលចុងក្រោយ
កិច្ចប្រជុំបណ្តាញ
ឱកាសបណ្តាញទំនាក់ទំនងដែលមានរចនាសម្ព័ន្ធសម្រាប់ភាគីពាក់ព័ន្ធ
ការកសាងសមត្ថភាព
វគ្គអភិវឌ្ឍជំនាញសម្រាប់ភាគីពាក់ព័ន្ធនៅថ្នាក់ជាតិ
វេទិកាភាពជាដៃគូ
វគ្គសហប្រតិបត្តិការសម្រាប់ការកសាងសម្ព័ន្ធភាពជាយុទ្ធសាស្ត្រ
ការផ្សារភ្ជាប់ជាសកល
វគ្គនិម្មិតដើម្បីផ្សារភ្ជាប់ជាមួយសហគមន៍ IGF អន្តរជាតិ
លទ្ធផលរំពឹងទុក
កិច្ចពិភាក្សាផ្សេងៗគ្នាជាច្រើននៅក្នុងកាលវិភាគ
វគ្គពិសេសសម្រាប់ក្រុមភាគីពាក់ព័ន្ធផ្សេងៗ
ពេលវេលាច្រើនក្នុងការចូលរួម និងពិភាក្សា
វិធីសាស្រ្តពហុភាគី
ប្រមូលផ្តុំទស្សនវិស័យចម្រុះ ដើម្បីធានាបាននូវអភិបាលកិច្ចអ៊ីនធឺណិតប្រកបដោយបរិយាបន្ន និងទូលំទូលាយ
ហេតុអ្វីពហុភាគីមានសារសំខាន់
CamIGF ត្រូវបានរៀបចំឡើងតាមរយៈវិធីសាស្រ្តពហុភាគី ដោយមានការចូលរួមពីគ្រប់ក្រុមភាគីពាក់ព័ន្ធទាំងអស់ក្នុងការធ្វើផែនការ អភិបាលកិច្ច និងកិច្ចពិភាក្សា។ ដំណើរការនៃការរៀបចំ គឺផ្អែកលើកិច្ចសហប្រតិបត្តិការ និងសមភាព។ រចនាសម្ព័ន្ធនេះ គឺឆ្លុះបញ្ចាំងពីគំរូ IGF សកល ហើយធានាបាននូវភាពស្របច្បាប់ និងការជឿទុកចិត្ត។
រដ្ឋាភិបាល
អ្នកបង្កើតគោលនយោបាយ និយតករ និងស្ថាប័នសាធារណៈ
វិស័យឯកជន
អាជីវកម្ម អ្នកផ្តល់សេវាអ៊ីនធឺណិត និងក្រុមហ៊ុនបច្ចេកវិទ្យា
សហគមន៍បច្ចេកវិទ្យា
វិស្វករ អ្នកអភិវឌ្ឍ និងអ្នកជំនាញបច្ចេកទេស
សង្គមស៊ីវិល
អង្គការមិនមែនរដ្ឋាភិបាល អ្នកតស៊ូមតិ និងស្ថាប័នសហគមន៍
បណ្ឌិត្យសភា
សាកលវិទ្យាល័យ គ្រឹះស្ថានស្រាវជ្រាវ និងសិស្ស-និស្សិត
ក្រុមងាយរងគ្រោះ
បុគ្គល និងសហគមន៍ ដែលស្ថិតក្នុងហានិភ័យនៃការមិនរាប់បញ្ចូល ឬបង្កគ្រោះថ្នាក់តាមប្រព័ន្ធឌីជីថល
លទ្ធផលរំពឹងទុក
កិច្ចសន្ទនាបើកចំហ
អ្នកចូលរួមទាំងអស់មានឱកាសស្មើៗគ្នាក្នុងការរួមចំណែកក្នុងការពិភាក្សា និងចែករំលែកទស្សនៈ
ការកសាងកិច្ចព្រមព្រៀងជាឯកច្ឆន្ទ
ការសម្រេចចិត្តដែលបានបានតាមរយៈកិច្ចសហប្រតិបត្តិការ ដែលគិតគូរពីផលប្រយោជន៍របស់ភាគីពាក់ព័ន្ធទាំងអស់
គណនេយ្យភាព
ដំណើរការប្រកបដោយតម្លាភាពជាមួយនឹងឯកសារច្បាស់លាស់ និងយន្តការតាមដានត្រឹមត្រូវ
បង្កើតអនាគតឌីជីថលរបស់កម្ពុជា
ចូលរួមជាមួយយើងនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៥ សម្រាប់វេទិកាអភិបាលកិច្ចអ៊ីនធឺណិតលើកដំបូងរបស់កម្ពុជា (CamIGF) ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលកំណត់អនាគតឌីជីថលរបស់ជាតិ។ ចូលរួមក្នុងការសន្ទនា និងបង្ហាញសំឡេងរបស់អ្នកក្នុងការរួមចំណែកកសាងអ៊ីនធឺណិតបើកទូលាយ រួមបញ្ចូល និងមានសុវត្ថិភាពសម្រាប់ទាំងអស់គ្នា។
ចូលរួម
ចុះឈ្មោះជាអ្នកចូលរួម និងចូលរួមកិច្ចសន្ទនា
ឧបត្ថម្ភ
គាំទ្រការអភិវឌ្ឍអភិបាលកិច្ចឌីជីថលរបស់កម្ពុជា
ស្ម័គ្រចិត្ត
ជួយរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ