តើអ្នកណាគួរចូលរួម?
CamIGF ប្រមូលផ្តុំភាគីពាក់ព័ន្ធមកពីគ្រប់វិស័យ ដើម្បីជំរុញកិច្ចសន្ទនា និងការសម្រេចចិត្តរួមគ្នាទាក់ទងនឹងអភិបាលកិច្ចអ៊ីនធឺណិតប្រកបដោយបរិយាបន្ន។
វិធីសាស្រ្តពហុភាគី
វេទិការបស់យើងប្រើប្រាស់គំរូពហុភាគីនៃអភិបាលកិច្ចអ៊ីនធឺណិត ដោយធានាថាសំឡេងទាំងអស់ត្រូវបានលឺ និងមានតម្លៃក្នុងការរៀបចំអនាគតឌីជីថលកម្ពុជា។ យើងជឿជាក់ថា គោលនយោបាយដ៏ល្អបំផុត គឺកើតចេញពីកិច្ចសន្ទនារួមគ្នានៃទស្សនៈចម្រុះ។
- តំណាងស្មើរៗគ្នាមកពីគ្រប់វិស័យ
- កិច្ចសន្ទនា និងការសម្រេចចិត្តប្រកបដោយបរិយាបន្ន
- ដំណើរការប្រកបដោយតម្លាភាព និងកិច្ចសហប្រតិបត្តិការ
- ការកសាងសមត្ថភាព និងការចែករំលែកចំណេះដឹង
ក្រុមអ្នកចូលរួមរំពឹងទុក
តំណាងមកពីក្រុមភាគីពាក់ព័ន្ធសំខាន់ៗចំនួនបួននឹងរួមគ្នាដើម្បីរៀបចំវេទិកាអភិបាលកិច្ចអ៊ីនធឺណិតនៅកម្ពុជា
រដ្ឋាភិបាល
អ្នកបង្កើតគោលនយោបាយ និយតករ និងមន្ត្រីរដ្ឋាភិបាល ដែលទទួលបន្ទុកចំពោះអភិបាលកិច្ចឌីជីថល និងទូរគមនាគមន៍
អ្នកចូលរួមរំពឹងទុក
សង្គមស៊ីវិល
អង្គការមិនមែនរដ្ឋាភិបាល ក្រុមតស៊ូមតិ និងស្ថាប័នសហគមន៍ដែលគាំទ្រសិទ្ធិឌីជីថល និងបរិយាបន្ន
អ្នកចូលរួមរំពឹងទុក
វិស័យឯកជន
ក្រុមហ៊ុនបច្ចេកវិទ្យា អ្នកផ្តល់សេវាទូរគមនាគមន៍ និងភាគីពាក់ព័ន្ធផ្នែកសេដ្ឋកិច្ចឌីជីថល
អ្នកចូលរួមរំពឹងទុក
យុវជន និងបណ្ឌិត្យសភា
និស្សិត អ្នកជំនាញវ័យក្មេង អ្នកស្រាវជ្រាវ និងគ្រឹះស្ថានសិក្សាដែលជំរុញនវានុវត្តន៍
អ្នកចូលរួមរំពឹងទុក
អត្ថប្រយោជន៍សម្រាប់អ្នកចូលរួម
-
ការកសាងបណ្តាញ
ផ្សារភ្ជាប់ទំនាក់ទំនងនឹងភាគីពាក់ព័ន្ធសំខាន់ៗជាមួយរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល និងបណ្ឌិត្យសភា -
ការកសាងសមត្ថភាព
ពង្រឹងការយល់ដឹងរបស់អ្នកអំពីគោលការណ៍អភិបាលកិច្ចអ៊ីនធឺណិត និងឧត្តមានុវត្តន៍ -
សំឡេង & ឥទ្ធិពល
ចូលរួមចំណែកក្នុងកិច្ចពិភាក្សាគោលនយោបាយ និងជះឥទ្ធិពលទៅលើអនាគតឌីជីថលកម្ពុជា
អ្វីដែលត្រូវរំពឹងទុក
ចូលរួមនៅក្នុងកិច្ចពិភាក្សា សិក្ខាសាលា និងឱកាសកសាងបណ្តាញជាច្រើន ដែលត្រូវបានរៀបចំឡើងដើម្បីជំរុញអភិបាលកិច្ចអ៊ីនធឺណិតនៅកម្ពុជា
កិច្ចប្រជុំពេញអង្គ
កិច្ចពិភាក្សាកម្រិតខ្ពស់ ដែលមានវាគ្មិនសំខាន់ៗ សេចក្តីប្រកាសអំពីគោលនយោបាយ និងបទបង្ហាញជាយុទ្ធសាស្ត្រ។
- កិច្ចប្រជុំពេញអង្គសំខាន់ៗចំនួន៣
- វាគ្មិនអន្តរជាតិ និងជាតិ
- ការផ្សាយបន្តផ្ទាល់
សិក្ខាសាលាអន្តរកម្ម
វគ្គបណ្តុះបណ្ត្តាលផ្តោតលើប្រធានបទនៃអភិបាលកិច្ចអ៊ីនធឺណិត និងការអភិវឌ្ឍជំនាញ។
- សិក្ខាសាលាឯកទេសចំនួន១២
- ការកសាងសមត្ថភាព
- សកម្មភាពកិច្ចសហប្រតិបត្តិការ
វេទិកាពិភាក្សា
កិច្ចពិភាក្សាជាច្រើនជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងឱកាសថ្មីៗនាពេលអនាគត។
- តំណាងពីគ្រប់ភាគី
- វគ្គសំនួរនិងចម្លើយពីទស្សនិកជន
- អនុសាសន៍គោលនយោបាយ
កិច្ចប្រជុំបណ្តាញ
ឱកាសបណ្តាញទំនាក់ទំនងដែលមានរចនាសម្ព័ន្ធ ដើម្បីកសាងទំនាក់ទំនងជាមួយក្រុមភាគីពាក់ព័ន្ធ
- ការពិភាក្សានៅពេលសម្រាកអាហារសម្រន់
- ការពិភាក្សានៅពេលសម្រាកអាហារថ្ងៃត្រង់
- ឱកាសកសាងភាពជាដៃគូ
វគ្គសម្រាប់យុវជន
វគ្គពិសេសសម្រាប់យុវជន ដើម្បីចូលរួមជាមួយប្រធានបទនៃអភិបាលកិច្ចអ៊ីនធឺណិត និងភាពជាអ្នកដឹកនាំ
- ខ្លឹមសារដែលផ្តោតលើសិស្ស-និស្សិត
- ការបង្ហាញនវានុវត្តន៍
- ការអភិវឌ្ឍភាពជាអ្នកដឹកនាំ
វគ្គសម្រាប់គោលនយោបាយ
ទីតាំងសម្រាប់បង្កើតអនុសាសន៍គោលនយោបាយ និងផែនការសកម្មភាព
- សេចក្តីព្រាងឯកសារគោលនយោបាយ
- ការកសាងកិច្ចព្រមព្រៀងជាឯកច្ឆន្ទ
- ផែនទីបង្ហាញផ្លូវនៃការអនុវត្ត
Shape Cambodia's Digital Future
Join us on 6 December 2025 for Cambodia's First Internet Governance Forum (CamIGF) — a milestone event shaping the nation's digital future. Be part of the conversation and make your voice count in building an open, inclusive, and secure Internet for all.
Participate
Register as a participant and join the dialogue
Sponsor
Support Cambodia's digital governance development
Volunteer
Help organize this landmark event