Skip to content
ថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៥ • រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

កម្មវិធី

រៀបចំសង្គមឌីជីថលកម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិការអភិបាលកិច្ច

ចក្ខុវិស័យ និងគុណតម្លៃ

វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា (CamIGF) ប្រមើលមើលអនាគតមួយដែលសិទ្ធិអំណាចឌីជីថល នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការ ជំរុញការអភិវឌ្ឍជាតិនៅកម្ពុជា។ ក្រោមប្រធានបទ "ការកសាងសង្គមឌីជីថលកម្ពុជា" CamIGF បង្រួបបង្រួមរដ្ឋាភិបាល ឧស្សាហកម្ម បណ្ឌិត្យសភា និងសង្គមស៊ីវិល ដើម្បីរៀបចំគោលនយោបាយឌីជីថលប្រកបដោយបរិយាបន្ន ដែលលើកកម្ពស់លទ្ធភាពទទួលបាន ការជឿទុកចិត្ត និងចីរភាព ស្របពេលដែលគោរពដល់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ជាតិក្នុងយុគសម័យឌីជីថល។

ចក្ខុវិស័យ

ដើម្បីប្រែក្លាយកម្ពុជាទៅជាសង្គមឌីជីថល ដែលគោលការណ៍អភិបាលកិច្ចអ៊ីនធឺណិតជំរុញនវានុវត្តន៍ ការការពារសិទ្ធិ និងបង្កើតឱកាសដល់ប្រជាពលរដ្ឋទាំងអស់ក្នុងការចូលរួមក្នុងសេដ្ឋកិច្ចឌីជីថលពិភពលោក ហើយអាចរក្សាបាននូវអធិបតេយ្យភាព និងអត្តសញ្ញាណវប្បធម៌របស់ខ្លួន។

តម្លៃស្នូល

តម្លាភាពក្នុងអភិបាលកិច្ចឌីជីថល
ការចូលរួមពីភាគីពាក់ព័ន្ធប្រកបដោយបរិយាបន្ន
ការអភិរក្សវប្បធម៌ក្នុងយុគសម័យឌីជីថល
ការអភិវឌ្ឍឌីជីថលប្រកបដោយចីរភាព

ការភ្ជាប់ប្រពៃណីនឹងនវានុវត្តន៍

បង្រួបបង្រួមនូវបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ជាមួយនឹងការអនុវត្តអភិបាលកិច្ចឌីជីថលចុងក្រោយ

គោលដៅយុទ្ធសាស្ត្រ

សសរស្តម្ភចំនួនបួនដែលជំរុញបរិវត្តកម្មឌីជីថលកម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិការអភិបាលកិច្ច

បរិយាបន្ន

ធានាឱ្យមានការចូលរួមស្មើៗគ្នាពីភាគីពាក់ព័ន្ធទាំងអស់ - រដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល សហគមន៍បច្ចេកវិទ្យា និងបណ្ឌិតសភាក្នុងការសម្រេចចិត្តនៃអភិបាលកិច្ចឌីជីថល

  • ការចូលរួមពហុភាគី
  • កម្មវិធីចូលរួមរបស់យុវជន
  • បរិយាបន្ននៃសហគមន៍ជនបទ

កិច្ចសន្ទនា

សម្របសម្រួលកិច្ចសន្ទនាប្រកបដោយការបើកចំហ និងមានភាពស្ថាបនាទៅលើបញ្ហាអភិបាលកិច្ចអ៊ីនធឺណិត ដែលប៉ះពាល់ដល់ទិដ្ឋភាពឌីជីថលកម្ពុជា និងការអភិវឌ្ឍនាពេលអនាគតត

  • វេទិកាពិភាក្សាគោលនយោបាយ
  • សិក្ខាសាលាឆ្លងវិស័យ
  • កិច្ចសហប្រតិបត្តិការអន្តរជាតិ

ការកសាងសមត្ថភាព

អភិវឌ្ឍជំនាញ និងចំណេះដឹងនៅកម្រិតថ្នាក់ជាតិសម្រាប់អភិបាលកិច្ចអ៊ីនធឺណិត សន្តិសុខសាយប័រ សិទ្ធិឌីជីថល និងបច្ចេកវិទ្យាថ្មីៗ

  • កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស
  • ការអភិវឌ្ឍភាពជាអ្នកដឹកនាំ
  • ភាពជាដៃគូសិក្សា

ការគាំទ្រគោលនយោបាយ

ផ្តល់អនុសាសន៍ និងបទពិសោធន៍ផ្អែកលើភស្តុតាង ដើម្បីគាំទ្រដល់ការអភិវឌ្ឍគោលនយោបាយ និងបទប្បញ្ញត្តិឌីជីថលប្រកបដោយប្រសិទ្ធភាព

  • គំនិតផ្តួចផ្តើមស្រាវជ្រាវគោលនយោបាយ
  • ការគាំទ្រក្របខណ្ឌបទប្បញ្ញត្តិ
  • ឧត្តមានុវត្តន៍អន្តរជាត

លទ្ធផលរំពឹងទុក

២០០០+
អ្នកចូលរួមរំពឹងទុក
១៤+
វគ្គ និងសិក្ខាសាលា
២៥+
វាគ្មិនអន្តរជាត
៥០+
ស្ថាប័ន

សកម្មភាពនៃកម្មវិធី

ទម្រង់នៃកម្មវិធីមានភាពចម្រុះ ដើម្បីផ្សារភ្ជាប់អ្នកចូលរួមទាំងអស់ និងបង្កើនលទ្ធផលនៃការរៀនសូត្រ

សុន្ទរកថាគន្លឹះ

បទបង្ហាញកម្រិតខ្ពស់ពីថ្នាក់ដឹកនាំរដ្ឋាភិបាល និងអ្នកជំនាញអន្តរជាតិ

កិច្ចពិភាក្សាកម្រិតខ្ពស់

ការជជែកដេញដោលជាច្រើនពីពហុភាគីទៅលើប្រធានបទសំខាន់ៗនៃអភិបាលកិច្ចអ៊ីនធឺណិត

សិក្ខាសាលា

វគ្គបណ្តុះបណ្តាលទៅលើប្រធានបទបច្ចេកទេស និងគោលនយោបាយ

ការបង្ហាញនវានុវត្តន៍

ការបង្ហាញអំពីបច្ចេកវិទ្យា និងដំណោះស្រាយឌីជីថលចុងក្រោយ

កិច្ចប្រជុំបណ្តាញ

ឱកាសបណ្តាញទំនាក់ទំនងដែលមានរចនាសម្ព័ន្ធសម្រាប់ភាគីពាក់ព័ន្ធ

ការកសាងសមត្ថភាព

វគ្គអភិវឌ្ឍជំនាញសម្រាប់ភាគីពាក់ព័ន្ធនៅថ្នាក់ជាតិ

វេទិកាភាពជាដៃគូ

វគ្គសហប្រតិបត្តិការសម្រាប់ការកសាងសម្ព័ន្ធភាពជាយុទ្ធសាស្ត្រ

ការផ្សារភ្ជាប់ជាសកល

វគ្គនិម្មិតដើម្បីផ្សារភ្ជាប់ជាមួយសហគមន៍ IGF អន្តរជាតិ

លទ្ធផលរំពឹងទុក

ថ្ងៃនៃកម្មវិធី

កិច្ចពិភាក្សាផ្សេងៗគ្នាជាច្រើននៅក្នុងកាលវិភាគ

១២
សិក្ខាសាលាក្នុងពេលដំណាលគ្នា

វគ្គពិសេសសម្រាប់ក្រុមភាគីពាក់ព័ន្ធផ្សេងៗ

៦០
កំណត់ហេតុប្រជុំ

ពេលវេលាច្រើនក្នុងការចូលរួម និងពិភាក្សា

វិធីសាស្រ្តពហុភាគី

ប្រមូលផ្តុំទស្សនវិស័យចម្រុះ ដើម្បីធានាបាននូវអភិបាលកិច្ចអ៊ីនធឺណិតប្រកបដោយបរិយាបន្ន និងទូលំទូលាយ

ហេតុអ្វីពហុភាគីមានសារសំខាន់

CamIGF ត្រូវបានរៀបចំឡើងតាមរយៈវិធីសាស្រ្តពហុភាគី ដោយមានការចូលរួមពីគ្រប់ក្រុមភាគីពាក់ព័ន្ធទាំងអស់ក្នុងការធ្វើផែនការ អភិបាលកិច្ច និងកិច្ចពិភាក្សា។ ដំណើរការនៃការរៀបចំ គឺផ្អែកលើកិច្ចសហប្រតិបត្តិការ និងសមភាព។ រចនាសម្ព័ន្ធនេះ គឺឆ្លុះបញ្ចាំងពីគំរូ IGF សកល ហើយធានាបាននូវភាពស្របច្បាប់ និងការជឿទុកចិត្ត។

តំណាងពីគ្រប់ភាគី
សំឡេងស្មើៗគ្នាសម្រាប់ក្រុមភាគីពាក់ព័ន្ធទាំងអស
កិច្ចសហប្រតិបត្តិការនៃការសម្រេចចិត្ត
ការកសាងកិច្ចព្រមព្រៀងជាឯកច្ឆន្ទតាមរយៈការសន្ទនា
ដំណើរការតម្លាភាព
អភិបាលកិច្ចប្រកបដោយការបើកចំហ និងមានទទួលខុសត្រូវ

រដ្ឋាភិបាល

អ្នកបង្កើតគោលនយោបាយ និយតករ និងស្ថាប័នសាធារណៈ

• ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
• ក្រសួងពាណិជ្ជកម្ម
• ធនាគារជាតិ

វិស័យឯកជន

អាជីវកម្ម អ្នកផ្តល់សេវាអ៊ីនធឺណិត និងក្រុមហ៊ុនបច្ចេកវិទ្យា

• ទូរគមនាគមន៍
• ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ
• ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

សហគមន៍បច្ចេកវិទ្យា

វិស្វករ អ្នកអភិវឌ្ឍ និងអ្នកជំនាញបច្ចេកទេស

• វិស្វករអ៊ីនធឺណិត
• អ្នកជំនាញសន្តិសុខសាយប័រ
• ស្ថាប័នស្តង់ដារ

សង្គមស៊ីវិល

អង្គការមិនមែនរដ្ឋាភិបាល អ្នកតស៊ូមតិ និងស្ថាប័នសហគមន៍

• ក្រុមសិទ្ធិឌីជីថល
• ការការពារអ្នកប្រើប្រាស់
• បណ្តាញសហគមន៍

បណ្ឌិត្យសភា

សាកលវិទ្យាល័យ គ្រឹះស្ថានស្រាវជ្រាវ និងសិស្ស-និស្សិត

• សាកលវិទ្យាល័យ
• មជ្ឈមណ្ឌលស្រាវជ្រាវ
• ស្ថាប័នសិស្ស-និស្សិត

ក្រុមងាយរងគ្រោះ

បុគ្គល និងសហគមន៍ ដែលស្ថិតក្នុងហានិភ័យនៃការមិនរាប់បញ្ចូល ឬបង្កគ្រោះថ្នាក់តាមប្រព័ន្ធឌីជីថល

• ស្ត្រី និងយុវជន
• ជនមានពិការភាព
• សហគមន៍ជនបទ និងសហគមន៍ងាយរងគ្រោះ

លទ្ធផលរំពឹងទុក

កិច្ចសន្ទនាបើកចំហ

អ្នកចូលរួមទាំងអស់មានឱកាសស្មើៗគ្នាក្នុងការរួមចំណែកក្នុងការពិភាក្សា និងចែករំលែកទស្សនៈ

ការកសាងកិច្ចព្រមព្រៀងជាឯកច្ឆន្ទ

ការសម្រេចចិត្តដែលបានបានតាមរយៈកិច្ចសហប្រតិបត្តិការ ដែលគិតគូរពីផលប្រយោជន៍របស់ភាគីពាក់ព័ន្ធទាំងអស់

គណនេយ្យភាព

ដំណើរការប្រកបដោយតម្លាភាពជាមួយនឹងឯកសារច្បាស់លាស់ និងយន្តការតាមដានត្រឹមត្រូវ

Shape Cambodia's Digital Future

Join us on 6 December 2025 for Cambodia's First Internet Governance Forum (CamIGF) — a milestone event shaping the nation's digital future. Be part of the conversation and make your voice count in building an open, inclusive, and secure Internet for all.

Participate

Register as a participant and join the dialogue

Sponsor

Support Cambodia's digital governance development

Volunteer

Help organize this landmark event